Phnom Penh, 2022
ដោយប្រើប្រាស់រូបថតផ្ទៃពោះប្រាំបួនខែរបស់សិល្បការិនីរូបនេះផ្ទាល់ជាគោល។ ដោយមានជំនាញទាំងខាងរចនា និងថតរូបផងនោះ សុផល បង្កើតនូវរូបារម្មណ៍នៃមាតុភាពតាមរយៈពណ៌ និមិត្តរូប និងកំណាព្យចក្ខុ។ ស្នាដៃរូបថតចំនួនប្រាំបួនផ្ទាំងនេះ ឆ្លុះបញ្ចាំងពីបម្រែបម្រួលរូបរាងកាយ អារម្មណ៍ និងបទពិសោធន៍ជីវិតថ្មីៗដែលសិល្បការិនីរូបនេះបានជួបប្រទះ ក្នុងអំឡុងពេលមាតុភាពលើកដំបូង ខណៈពេលដែលប្រទេសកម្ពុជាកំពុងរកវិធានការណ៍ដោះស្រាយនឹងការកើនឡើងនៃជំងឺឆ្លងរីករាលដាលកូវីដ-១៩ជារៀងរាល់ថ្ងៃ។
ការមានផ្ទៃពោះក្នុងអំឡុងជំងឺរាតត្បាត បានផ្តល់នូវអារម្មណ៍ពីរបញ្រ្ចាសគ្នាសម្រាប់សិល្បការិនីរូបនេះ។ មួយគឺស្ថានភាពនៃការឆ្លងរីករាលដាល បង្កើតនូវកង្វល់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែពួកគាត់ជួបការលំបាកក្នុងការចេញទៅក្រៅខុសពីសព្វដង ហើយពួកគាត់ក៏ត្រូវបង្កើតទម្លាប់ថ្មីនៃវិធានការណ៍ការពារសុវត្ថិភាពជានិច្ច។ តែទន្ទឹមនឹងនេះ វាក៏ជាពេលវេលាមានអំណោយផលផងដែរ ព្រោះវាផ្តល់នូវការសម្រាកដ៏ពិតប្រាកដ និងពេលវេលាសមរម្យមួយ ដែលអាចឱ្យគាត់ពិចារណាយ៉ាងលម្អិតអំពីដំណើរជីវិតរបស់ខ្លួន។ បញ្ហានេះសបញ្ជាក់ ឡើងតាមរយៈរូប «របត់ថ្មី» ដែលមានរំលេចផ្ការីក នៅលើម៉ាស់ និងផ្ទៃពោះ។
បទពិសោធន៍របស់ សុផល ឆ្លុះបញ្ចាំងពីរឿងរ៉ាវជាច្រើនដែលកើតឡើងលើស្ត្រីជាម្តាយ ប៉ុន្តែគេមិនសូវជជែក និងចែករំលែកឱ្យទូលំទូលាយឡើយ ដោយយល់ថាវាគ្រាន់តែជាលក្ខខណ្ឌធម្មជាតិធម្មតាប៉ុណ្ណោះ។ នេះ ក៏ជាមូលហេតុដែលធ្វើមនុស្សស្រីមួយចំនួនយល់ថា គេមិនអាចបង្ហាញពីការលំបាក ឬភាពទន់ខ្សោយរបស់ពួកគេឡើយ។ មួយវិញទៀត ពេលដែលមនុស្សនិយាយរឿងមានផ្ទៃពោះ ពួកគាត់តែងតែគិតអំពីសុភមង្គល និងភាពរីករាយដែលអាចនឹងកើតឡើង ជាជាងការទទួលខុសត្រូវ និងការលំបាកនានាដែលឪពុកម្តាយគ្រប់រូបត្រូវទទួលខុសត្រូវពេញមួយជីវិត។
សម្រាប់ សុផល ការមានកូន គឺជាកិច្ចសន្យាមួយ ដើម្បីមនុស្សត្រូវទទួលខុសត្រូវដោយជៀសមិនបាន ប៉ុន្តែវាជាមេរៀនជីវិតមួយដែលមនុស្សត្រូវស្វែងរកគន្លឹះដើម្បីទទួលយក និងរៀនរស់នៅជាមួយភារៈពេញមួយជីវិតនេះដោយរីករាយ និងដោយការទទួលខុសត្រូវ។ សុផល ស្នើឱ្យទស្សនិកជនដែលចូលរួមទស្សនាពិព័រណ៍ចូលរួមចែករំលែកពីតំណម ឬចំណេះដឹងផ្សេងៗដែលពួកគាត់ធ្លាប់ដឹង ធ្លាប់ឮ ឬធ្លាប់ឆ្លងកាត់ ដោយសរសេរលើផ្ទាំងធំមួយដែលជាផ្នែកនៃពិព័រណ៍នេះ។
.....................................................
A series of photographs entitled Life Cycle using images of her nine-month pregnancy. With skills in both design and photography, Sophal craftily documented a narrative through colors, symbols, and visual poetry. The nine images reflect the physical, emotional, and new life experiences that she has endured during her first pregnancy as the country was coping with the Covid-19 pandemic.
Pregnancy during the pandemic has given the artist two contrasting feelings. One is that the pandemic caused concern for pregnant women as they found it difficult to get out and about, and they needed to adopt new safety measures. On the other hand, however, it was a blessing because it provided a real break and a suitable time that allowed Sophal to consider her life journey in detail. This point is illustrated by the work New Turn with an image of a mask covered with flowers.
Sophal’s experience reflects many things that happen to mothers, but they are rarely discussed and shared widely, as they are considered natural conditions. This is also why some women find that they cannot express their difficulty or vulnerability. When people talk about pregnancy, they often think of the positive aspects rather than the responsibilities and challenges that every parent has to deal with throughout the baby’s life.
For Sophal, having a baby is inevitably a contract to take responsibility for. It is a life lesson that people must find a way to accept and learn to live with this lifelong burden happily and responsibly. Sophal invites the audience to share stories of what they have heard or experienced by writing on a canvas as part of the exhibition.